សូមស្វាគមន៍ ការចូលមកកាន់វែបសាយរបស់យើងខ្ញុំ យើងខ្ញុំចាំទទួលការរិះគន់របស់លោកអ្នក តាមរយៈទូរស័ព្ទលេខៈ ០១២ ៥២២ ០៥៥/០៧៧ ៧៧ ២៦ ៤៧/០៩១ ៨៥ ៦៦៦ ៩៨

Saturday, May 25, 2013

របៀប​ដំឡើង Windows XP រយៈ​ពេល​ត្រឹម​តែ 10 នាទី

អ្នក​ទាំងអស់​គ្នាបាន​ដឹង​រួច​មក​ហើយ​ថា​ការ​ដំឡើង Windows XP វា ​ពិត​ត្រូវ​ចំនាយ​ពេល​យូរ​ណាស់។ ដូច្នេះ​ដើម្បី​កាត់​បន្ថយ​នូវ​ការ​រង់​ចាំ​របស់​យើង​ទាំង​អស់​គ្នា យើង​ខ្ញុំ​បាន​ខិតខំ​ស្រាវជ្រាវ​រក​វិធី​សាស្ត្រ​មួយ​ដែល​អាច​ឱ្យ​យើង​ធ្វើ​ ការដំឡើង Windows XP ត្រឹមតែ 10 នាទីប៉ុណ្ណោះ។ សូម​មើល​តាម​ការ​ណែ​នាំ​ខាង​ក្រោម៖
មុន​ដំបូង​យើង​ត្រូវ​ធ្វើ​តាម​វិធី​ធម្មតា​សិន រហូត​ដល់​ការ Format Partition

បន្ទាប់​ពី Format Partition ហើយ​វានឹង Restart ម៉ា​ស៊ីន រួច​វា​នឹង​ដើរ ដល់​ផ្ទាំង​ដូច​ខាង​ក្រោម៖

Monday, February 25, 2013

វិធី​ដំឡើង​ Windows 8 Pro តាម​ Flash ដោយ​ពុំ​ចាំ​បាច់ Format

នៅ​ក្នុង​គន្លឹះ​នេះ​ ខ្ញុំ​នឹង​បង្ហាញ​មិត្ត​អ្នក​អាន​ទាំង​អស់​គ្នា​អំពី​វិធី​ដំឡើង​ Windows 8 Pro ដែល​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ចុង​ក្រោយ​បង្អស់​របស់​ក្រុមហ៊ុន Microsoft ដល់​អ្នក​ទាំង​អស់​គ្នា​។ ដូច​នេះ​លោក​អ្នក​ពុំ​ចាំ​បាច់​ ធ្វើ​ការ​ Format Flash ដើម្បី​ធ្វើ​ Boot Windows 8 នោះ​ឡើយ។ លោក​អ្នក​អាច​អនុវត្ត​ជាមួយ​យើង​ដូច​ខាង​ក្រោម៖

Monday, January 7, 2013

Windows Password Recovery Bootdisk

Windows Password Recovery Bootdisk    
 Windows Password Recovery Bootdisk ជាកម្មវិធីមួយដែលអនុញ្ញាតិឲ្យលោកអ្នក
ទាញយកមកវិញនូវ (Windows password) ដែលជាលេខសម្ងាត់ដែលបានដាក់ជាប់នៅ
ក្នុងកុំព្យូទ័រ   របស់លោកអ្នក ហើយបានរក្សាទុកនៅក្នុង SAM (Security Accounts
Manager)។ នៅពេលដែលលោកអ្នកភ្លេចនូវ លេខសម្ងាត់នោះលោកអ្នកមិនអាចចូលទៅ
ប្រើប្រាស់កុំព្យូទ័រ ដែលជា Account របស់លោកអ្នកបានឡើយដូចច្នេះ Windows
Password Recovery Bootdisk អាចជួយដោះស្រាយបញ្ហារបស់លោកអ្នកបាន ដោយ
មានមុខងារជាច្រើនដូចជា លុបចោលនូវ លេខសម្ងាត់ដែលបានជាប់នោះ ទាញយកមក
វិញនូវ (original users passwords) ជាពិសេសជាងនេះទៀតនោះ Supports XP, 2003,
Vista, 7 អាចដំណើរការលើ bootable CD និង USB flash ស្គាល់នូវ SATA / SCSI hard
drives និង NTFS file system ៕
ទំហំ: 11.2 MB
ប្រព័ន្ធដំណើរការគ្រប់ Windows
រយៈពេលប្រើប្រាស់: បានរហូត
ទីតាំងថតចម្លង: www.itcity.com.kh

Sunday, December 16, 2012

ការ​បង្កើត Web Site ជាមួយ Drupal

 Drupal គឺជា​ប្រភេទ​នៃ open source content management platform ដែល​អនុញ្ញាត​ឲ្យ​យើងអាច​រៀបចំ​, គ្រប់គ្រង និង ប្រើ​ប្រាស់​សម្រាប់​បង្កើត web site បាន​ដែល​មានសោភ័ណភាព និងដោយ​ងាយស្រួល ។ យើងអាច​ទាញយក package របស់វាមក​ប្រើ​ប្រាស់​ដោយសេរី ហើយ​បច្ចុប្បន្ន​មានអ្នក​ប្រើ​ប្រាស់​ទៅលើ Drupal នេះចំនួន ៨៩៥,៥២២ នាក់ ក្នុង​បណ្តា​ប្រទេស​ចំនួន ២២៨ ។ ដោយឃើញថាវាមានភាព​ងាយស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​ក៏​ដូចជា​កំណើន​នៃការ​ប្រើ​បា្រស់មានការកើនឡើង យើង​ក៏​បានលើកយក​នូវ​ការ​បង្កើត​នូវ web site ដោយ​ប្រើ​ប្រាស់ Drupal 7.15 ដែល​ជា​ជំនាន់​ចុងក្រោយ​របស់របស់ Drupal ដែល​បានដាក់​ឲ្យ​ប្រើ​ប្រាស់​នា​ថ្ងៃ​ទី ០១ សីហា ២០១២ ថ្មីៗ​នេះមក​ធ្វើការ​បង្ហាញ ។ ចំពោះ​ជំនាន់​ថ្មីនេះ​ផងដែរ វាបាន​រៀបចំ​នូវ​មាតិកា និងកែ​សម្រួល​នូវ​សោភ័ណភាព​ឲ្យ​កាន់តែមានភាពស្រស់​ស្អាត​និង​ងាយស្រួល​ប្រើ ។

ភ្លេចចែក​រំលែក វីឌីអូ​ចម្រៀង និង​រូបភាព​


Plex ជា​កម្មវិធី​មួយ​ដែល​អាច​ឲ្យ​លោកអ្នក​ផ្សព្វផ្សាយ ចែក​រំលែក និង ចាក់ស្ដាប់ ឬ បើកមើល វីឌីអូ​ចម្រៀង និង រូបភាព​ទៅកាន់​ឧបករណ៍​ផ្សេងៗ​ដូចជា​កុំព្យូទ័រ​,Smartphone, Tablet PC, ទូរទស្សន៍ និង ឧបករណ៍​ដទៃ​ទៀត​ដូចជា Apple TV (ត្រូវ Jailbreak ជាមុនសិន) និង Roku ទាំងនៅ​ក្នុង​បណ្ដាញ Network ក្នុង​ផ្ទះ និង World WideNetwork ។
Plex ត្រូវបាន​ចែកចេញជាបី​ប្រភេទ​គឺ Plex Media Server, Plex Media Center និង myPlex ។
Plex Media Server
ជា​ប្រភេទ Plex សម្រាប់​គ្រប់គ្រង libraries ផ្សេង​ដូចជា វីឌីអូ ចម្រៀង និង រូបភាព ព្រមទាំង​ជាអ្នកផ្សព្វផ្សាយ​ទៅកាន់ Plex Media Center ។  
ដើម្បី​លោកអ្នក​អាចធ្វើ​ការងារ​នេះបានគឺចាំបាច់ត្រូវ​ដំឡើង​កម្មវិធី Plex ប្រភេទ Media Server ទៅកាន់ PC ឬ Mac ជាមុនសិន (កម្មវិធី​នេះមាននៅ​ក្នុង CD ច្បាប់​ទី៤២ ចេញផ្សាយប្រចាំខែកញ្ញា ឆ្នាំ​២០១២) ។

Thursday, September 27, 2012

ការ​ Backup និង​ Restore យ៉ាង​មាន​សុវត្ថិភាព​ជាមួយ​កម្មវិធី​ Terabyte Image

Terabyte Image for Windows គឺជា​កម្មវិធី​ដ៏​គួរ​ឱ្យ​ទុក​ចិត្ត​មួយ​ដែល​ជួយ​ដោះស្រាយ​ជូន​លោកអ្នក​បាន​យ៉ាង​ល្អ​ក្នុង​ការ​ Backup និង​ Restore ។ម្យ៉ាងទៀត​ជាមួយ​កម្មវិធី​នេះ​ផ្ដល់​ភាព​ងាយស្រួល​ដល់​លោកអ្នក​អាច​ backup រាល់​ទិន្នន័យ​ និង​ operating system បាន​លឿន​រហ័ស​។ក្រោយ​ពី​ backup លោកអ្នក​ថែមទាំង​អាច​រក្សាទុក​ដោយ​ផ្ទាល់​ជាមួយ​ឧទាហរណ៍​ដូចជា​ external USB, FireWire drives, internal ឬ​ network drive, សូម្បី​តែ​ CD ឬ​ DVD ក៏​បាន​ផង​ដែរ​។ជា​ពិសេស​ស្រួល​ប្រើ​ MakeDisk wizard សម្រាប់​បង្កើត​ជា​ recovery boot disk ។សម្រាប់​នៅ​ខាង​ក្រោម​នេះ​គឺជា​ការ​បង្ហាញ​ពី​របៀប​ backup ដោយ​ប្រើប្រាស់​កម្មវិធី​ Terabyte Image ៖​
របៀប​ប្រើ​ប្រាស់៖
I. ការ​ Backup
១. សម្រាប់​កម្មវិធី​មួយ​នេះ​គឺ​វា​មិន​មាន​អី​ពិបាក​នោះ​ទេ​ដោយ​គ្រាន់​តែ​លោកអ្នក​ចុច​ Next, Next, និង​ Finish តាម​ការ​ណែនាំ​របស់​វា​ជា​ការ​ស្រេច​។សូម​ចុច​ពីរ​ដង​ទៅ​លើ​រូប​ icon ដែល​លោកអ្នក​ទើប​បាន​ដំឡើង​។
២. ក្រោយ​មក​​លោកអ្នក​នឹង​ទទួល​បាន​នូវ​ main screen របស់​ Terabyte Image យ៉ាង​ស្រស់​ស្អាត​ដូច​ខាង​ក្រោម​

Thursday, February 16, 2012

របៀប​ដំឡើង Windows XP រយៈ​ពេល​ត្រឹម​តែ 10 នាទី

អ្នក​ទាំងអស់​គ្នាបាន​ដឹង​រួច​មក​ហើយ​ថា​ការ​ដំឡើង Windows XP វា ​ពិត​ត្រូវ​ចំនាយ​ពេល​យូរ​ណាស់។ ដូច្នេះ​ដើម្បី​កាត់​បន្ថយ​នូវ​ការ​រង់​ចាំ​របស់​យើង​ទាំង​អស់​គ្នា យើង​ខ្ញុំ​បាន​ខិតខំ​ស្រាវជ្រាវ​រក​វិធី​សាស្ត្រ​មួយ​ដែល​អាច​ឱ្យ​យើង​ធ្វើ​ ការដំឡើង Windows XP ត្រឹមតែ 10 នាទីប៉ុណ្ណោះ។ សូម​មើល​តាម​ការ​ណែ​នាំ​ខាង​ក្រោម៖
មុន​ដំបូង​យើង​ត្រូវ​ធ្វើ​តាម​វិធី​ធម្មតា​សិន រហូត​ដល់​ការ Format Partition

បន្ទាប់​ពី Format Partition ហើយ​វានឹង Restart ម៉ា​ស៊ីន រួច​វា​នឹង​ដើរ ដល់​ផ្ទាំង​ដូច​ខាង​ក្រោម៖

Tuesday, January 31, 2012

USB Show សង្រ្គោះ​ឯកសារ​ចេញ​ពី Hidden file យ៉ាង​មាន​ប្រសិទ្ធភាព​ក្នុង​ពេល​ដ៏​ខ្លី


USB Show ជា​កម្មវិធី​មួយ​ដែល​គេ​បង្កើត​ឡើង​មាន​តួនាទី​សម្រាប់​រំដោះ​ឯកសារ​ទាំង​ឡាយ​ណា​ដែល​ត្រូវ​បាន​លាក់​ដោយ​មេរោគ។​មាន​ន័យ​ថា​ក្រោយ​ពេល​មេរោគ​បាន​ឆ្លង​ហើយ​វា​បាន​លាក​ឯកសារ​លោកអ្នក​ដោយ​វា​បាន​បង្ហាញ​ជា​លក្ខណៈ​ព្រាងៗ​មើល​មិន​ច្បាស់​ទោះបីជា​លោកអ្នក​បាន​លុប​មេរោគ​ចេញ​ពី​ម៉ាស៊ីន​កុំព្យូទ័រ​អស់​ហើយ​ក៏​ដោយ​ក៏​ឯកសារ​ទាំង​អស់​នោះ​នៅ​តែ​មាន​សភាព​មើល​ទៅ​ឃើញ​មិន​ច្បាស់​ដូច​ធម្មតា​។​ក្រោយ​ពី​សង្គ្រោះ​ឯកសារ​ទាំង​អស់​វិល​មក​ភាព​ដើម​វិញ​និង​មិន​ចំណាយ​ពេល​យូរ​ព្រមទាំង​មិន​ស្មុកស្មាញ។
Name : USB Show
Version: 1.0 Portable
Size : 120 KB
License: ប្រើបានរហូត
ចុចទីនេះដើម្បី​ទាញ​យក​កម្មវិធី USB Show

Monday, January 23, 2012

ជោគ​រាសី​ប្រចាំ​ឆ្នាំ​រោង​ (​តាម​ក្បួន​តម្រា​ចិន)

ជោគ​រាសី​ប្រចាំ​ឆ្នាំ​រោង​ (​តាម​ក្បួន​តម្រា​ចិន)


ដកស្រង់ពី ភ្នំពេញ ប៉ុស្តិ៍ (ដោយ លោកគ្រូ កុក ឡុង​​)
ហោរា​ចិន​ប្រចាំ​ក្រុង​ភ្នំពេញ លោក កុក ឡុង អាយុ​៦៣​ឆ្នាំ បាន​ចាប់​សាស្រ្ត​ធ្វើ​ការ​ទស្សន៍ទាយ​អំពី​ហេតុ​ភេទ​សម្រាប់​ឆ្នាំថ្មី​។ ឆ្នាំ​រោង​ដែល​មាន​ធាតុ​ទឹក ត្រូវ​បាន​ហោរា​ចិន​​រូប​នេះ ចង្អុល​បង្ហាញ​ថា មាន​ទិស​ចំនួន​បួន​គឺ កើត លិច អាគ្នេយ៍ និងពាយព្យ ដែល​នាំ​ផល​ល្អ​សម្រាប់​មនុស្ស។ មុខ​របរ​ដែល​លោក​មើល​ឃើញ​​ ថា​គួរ​ធ្វើ​ជំនួញ​ក្នុង​ឆ្នាំ​ថ្មី​នេះ​មាន​ជួញ​ មាស និង ឈើ។ ប៉ុន្តែ​លោក​ក៏​ព្រមាន​ផង​ដែរ​ថា​ករណី​ចោរ​លួច​ចោរ​ប្លន់ និង​ រត់​ពន្ធ​ឈើ​ខុស​ច្បាប់ ក៏​ហាក់​មាន​សកម្មភាព​ខ្លាំង​ក្លា​ណាស់​ដែរ​ក្នុង​ឆ្នាំ​រោង​នេះ។
120120_21kជូត – អ្នក ​កើត​ឆ្នាំ​ជូត ក្នុង​ឆ្នាំ​រោង​នេះ មាន​ជតា​រាសី​ល្អ។ ប្រសិន​ជា​អ្នក​មាន​ធាតុ​ឈើ​ទៀត ក៏​រឹតតែ​ចម្រើន សុខសាន្ត មាន​បុណ្យ និង​មាន​ព្រេង​មាន​សំណាង។ ប៉ុន្តែ​ឆ្នាំ​នេះ​មាន​លេច​ចេញ​តារា​ខ្លាស​ក្នុង​តម្រា ដូច្នេះ​សម្រាប់​អ្នក​កើត​ឆ្នាំ​ជូត ត្រូវ​ប្រុងប្រយ័ត្ន​ក្រែង​មាន​គ្រោះថ្នាក់​ចរាចរណ៍។ ដើម្បី​រំដោះ​គ្រោះ​នេះ​បាន តាម​ហោរា​ចិន អ្នក​ត្រូវ​ឡើង​ទៅ​វត្តភ្នំ ឬ​ទៅ​វិហារ​ចិន​នៅ​ក្រុង​តាខ្មៅ ដែល​មាន​រូប​សំណាក​ខ្លា ដើម្បី​សែន​សុំ​សុខ​សប្បាយ។ ពិធី​នៃ​ការ​សែន គឺ​អ្នក​ត្រូវ​យក​សាច់​ជ្រូក​បី​ជាន់​ឆៅ​មួយ​ដុំ និង​ពង​ទាស​ឆៅ​ពីរ​គ្រាប់​ដាក់​ចូល​ក្នុង​មាត់​ខ្លា។ ពង​ទា​មួយ​ត្រូវ​បិទ​រូប​ខ្លា។ អ្នក​ត្រូវ​អុជ​ធូប​បី​សរសៃ រួចហើយ​ ដក​យក​ពង​ទា​មួយ​គ្រាប់​ដែល​បិទ​រូប​ខ្លា​នោះ ​ចេញ​មក​គប់​ចោល​នៅ​លើផ្លូវ​ថ្នល់។ ក្នុង​ឆ្នាំ​នេះ អ្នក​ត្រូវ​ប្រយ័ត្ន​ជន​ខិលខូច​ព្យាបាទ​ដោយ​កំបាំង​មុខ​។ ខែ​ដែល​ឆុង​សម្រាប់​អ្នក​មាន មីនា មិថុនា កក្កដា និង​ខែ​តុលា។ ពេលវេលា​ដែល​ឆុង​គឺ​ពី​ម៉ោង​៥​រហូត​ដល់​ម៉ោង​៧​ព្រឹក និង ​ពី​ម៉ោង​១១​ព្រឹក​រហូត​ដល់​​ ម៉ោង​៣​រសៀល និង​ពី​ម៉ោង​៧​ល្ងាច​ដល់​ម៉ោង​៩​យប់។ ឆ្នាំ​នេះ​អ្នក​គួរ​ប្រយ័ត្ន​សុខភាព ពិសេស​ជំងឺ​ឆ្លង​តាម​មាត់។ សម្រាប់​ភោគ​ទ្រព្យ​វិញ​មាន​ការ​កើត​ឡើង​ល្អ ដោយ​អ្នក​មាន​ក្តី​អង់អាច ហ៊ាន​សម្រេច​ចិត្ត​បាន​ល្អ បូក​ផ្សំ​នឹង​ការ​ខិតខំ​របស់​អ្នក​ផង ប៉ុន្តែ​កុំ​ចង់​ឈ្នះ​គេ ឬ​កុំ​មាន​ចិត្ត​រំជើប​រំជួល។ ក្នុង​ផ្ទះ​បើ​អាច​តាំង​រូប​ឆ្នាំវក (ស្វា) គឺ​ល្អ​ណាស់។ ពណ៌​ដែល​នាំ​សំណាង​​គឺ​ខៀវ និង​បៃតង។ រីឯ​លេខ​ល្អ​គឺ​៣ និង ៨។ បុរស​ដែល​កើត​ខែ​មីនា ត្រូវ​ប្រយ័ត្ន​ស្រី និង ​ស្រា និង​កុំ​ឈឺឆ្អាល​អ្នក​ដទៃ​ឈ្លោះ​គ្នា​ឲ្យ​សោះ។

Wednesday, December 28, 2011

System Restore មិន​ដំណើរ​ការនៅ​ក្នុង Windows 7

System Restore មិន​ដំណើរ​ការនៅ​ក្នុង Windows 7

​ប្រសិនបើ​លោកអ្នក​មិនអាច​ធ្វើ SystemRestore បានឫវាមិន​ដំណើរ​ការអ្នកអាចសាកល្បង​ជាមួយនឹង​ដំណោះ​ស្រាយមួយចំនួន​ខាងក្រោម​៖
ជំហានទី១៖
​នៅពេល​កុំព្យូទ័រ​កំពុង boot ចុចប៊ូតុង F8 បន្ទាប់មក​ជ្រើសរើស​យក Safe Mode

ដើម្បី ​ធ្វើ System restore សូមចុច Windows key + R key បន្ទាប់មក All programs ជ្រើសរើស​យក Accessories បន្ទាប់មក System tool ហើយ​ជ្រើសរើស​យក System Restore ។
ជំហានទី២៖
នៅ​ក្នុង Windows 7 មាន​ជម្រើស​មួយទៀត​ដែល​ប្រើ​សប្រាស់ Windows7 Installation CD ដើម្បី​ធ្វើ System Restore ។ សូមដាក់ CD ទៅ​ក្នុង CD-Room ហើយ restart កុំព្យូទ័រ​និងនៅ​ក្នុង BIOS Option កំណត់​ឲ្យ boot ចេញ CD-Room មុនគេ ។
• ជ្រើសរើស​ដំបូងគេលេចចេញមកបន្ទាប់មក​ជ្រើសរើស​យកភាសា English ហើយចុចប៊ូតុង Next button

• នៅ​ក្នុង​ដំណាក់​កាល Option Install Now ជ្រើសរើស​យក Repair your computer នៅពេល System Recovery Option

​ហេតុអ្វីបានជា​កុំព្យូទ័រ​បញ្ចេញ​សំឡេង​ឭខ្លាំង​នៅពេល​ចាប់ផ្តើម​ដំណើរ​ការ

​ហេតុអ្វីបានជា​កុំព្យូទ័រ​បញ្ចេញ​សំឡេង​ឭខ្លាំង​នៅពេល​ចាប់ផ្តើម​ដំណើរ​ការ

​ លោកអ្នក​បានលឺសូរ​ខុសពី​ធម្មតាចេញពីខាង​ក្នុង​កុំព្យូទ័រ ពិសេស​ដូចជា​សំឡេង លឺសូរកិកៗ​ខ្លាំងៗ លឺសូរងូងៗ លឺសូរ​ដូចជា​កិនអ្វីមួយ ឬ​ក៏​លឺសូរង៉ូងៗ (loud clicking, buzzing, grinding, or whirring) ។
​សំឡេង​ ទាំងនេះគឺ​បញ្ជាក់​ឱ្យ​ឃើញថា កុំព្យូទ័រ​ស្ថិត​ក្នុង​ដំណាក់​កាលមួយជិតខូច ហើយ​ទិន្នន័យ​មួយចំនួនធំនៅ​ក្នុង​កុំព្យូទ័រ កំពុង​តែ​ត្រូវបាន​បំផ្លាញចេញពី Hard disk ដែល​មិនអាច​នឹងស្រោចស្រង់មកវិញបាន ។

​ដំណោះ​ស្រាយ

វិធីទី១
បើ​សំឡេង​ចេញពី CPU Fan លោកអ្នក​ចាំបាច់ជួតសំអាតធូរលីចេញពី ស្លាបកង្ហា និង CUP heat sink ឱ្យ​បាន​ស្អាត​
 

Wednesday, November 23, 2011

បញ្ហាសុខភាពសម្រាប់អ្នកប្រើកុំព្យូទ័ររយៈពេលយូរ

សម្រាប់អ្នកដែលចុច កុំព្យូទ័រក្នុងរយៈពេលយូរដូចជា អ្នកបង្កើតកម្មវិធី អ្នករចនា (Designer) អ្នកលេង Game អ្នកវាយ​អត្ថបទ ឬឯកសារផ្សេងៗដោយប្រើ កុំព្យូទ័រជារៀង​រាល់​ថ្ងៃ តែងតែមានបញ្ហាមិនស្រួល ឬឈឺ ដៃ (ជាពិសេសកដៃ) ឬភ្នែក ។
ដើម្បីកាត់បន្ថយ បញ្ហាគ្រោះថ្នាក់បណ្តាលមកពីការប្រើកុំព្យូទ័រមិនត្រឹមត្រូវ លោក​អ្នកគ្រាន់តែធ្វើតាមវិធីខាងក្រោមនេះ ។

១. ការប្រើ Mouse

សម្រាប់អ្នករចនា អ្នកចូលចិត្តលេង Game រយៈពេលយូរ អ្នកប្រើ internet ក្នុងរយៈពេលយូរ តែងតែប្រើ mouse ក្នុងរយៈពេលយូរ ។
ប្រសិនបើលោកអ្នក ​កាន់ mouse មិនបានត្រឹមត្រូវនោះទេ អាចបណ្តាល​ឲ្យ​លោកអ្នកមានការឈឺ ឬចុកកដៃ សូមមើលរូបខាងក្រោមសម្រាប់ការប្រើប្រាស់ mouse ដែលត្រឹម​ត្រូវ និងមិនត្រឹមត្រូវ ។

តើលោកអ្នកអ្នកប្រើ mouse ត្រឹមត្រូវដែរឬទេ?
ប្រសិនបើលោកអ្នកប្រើមិនត្រឹមត្រូវនោះទេ ហើយលោកអ្នកប្រើយូរខែនោះ​លោកអ្នកប្រាកដជាឈឺកដៃ​ជាមិនខាន​ឡើយ ។

បង្កើតមាតិកា (Table of Content) ក្នុង Microsoft Word 2003/2007

ប្រសិនបើអ្នកចង់បង្កើតមាតិកាក្នុងអត្ថបទ Microsoft Word លោកអ្នកគ្រាន់តែអនុវត្តន៍ តាម ២ ជំហានតែប៉ុណ្ណោះ ។
ដំបូងអ្នកត្រូវកំណត់ថា តើពាក្យ ឬ ឃ្លាណាមួយ ដែលអ្នកចង់បង្ហាញនៅក្នុងមាតិកា ហើយបន្ទាប់មកចុចបង្កើតមាតិកា (Table of Content) តែម្តង ។

ជំហានទី ១ ៖ កំណត់ពាក្យ ឬឃ្លាដែលចង់បង្ហាញនៅក្នុងមាតិកា

ក្នុងឯកសារ Select លើចំណងជើងធំ (Major Heading) ដែលចង់បង្ហាញនៅក្នុង Table of Content រួចជ្រើសរើស Heading 1 Style ដែលស្ថិតនៅក្នុង Style box លើ Formatting toolbar ។

Microsoft Word 2003

Microsoft Word 2007
អនុវត្តន៍ដូចគ្នានេះ បន្តទៀតប្រសិនបើអ្នកចង់បង្ហាញចំណងជើងធំផ្សេងទៀតនៅក្នុងមាតិកា ។
-បន្ទាប់មក Select លើចំណងជើងធំបន្ទាប់ (Sub-Heading) រួចជ្រើសរើស Heading 2 ដែលស្ថិត នៅ ក្នុង Style box ។
-Select លើចំណងជើងតូច (Sub-Sub Heading) រួចជ្រើសរើស Heading 3 ដែលស្ថិតនៅក្នុង Style box ...។ល។

ជំហានទី ២ ៖ ចុចបង្កើតមាតិកា

ក្នុង Microsoft Word 2003

ចុចលើ Insert Menu , Reference , Index and Table…  ចុចលើ Table of Content Tab

  • Show Page Number : បង្ហាញលេខទំព័រ
  • Right align Page Number : បង្ហាញលេខទំព័រនៅខាងស្តាំ
  • Show Level : បង្ហាញចំនួនលំដាប់នៃ Table of Content
រួចចុច OK button