បង្កើតមាតិកា (Table of Content) ក្នុង Microsoft Word 2003/2007
ប្រសិនបើអ្នកចង់បង្កើតមាតិកាក្នុងអត្ថបទ Microsoft Word លោកអ្នកគ្រាន់តែអនុវត្តន៍ តាម ២ ជំហានតែប៉ុណ្ណោះ ។ដំបូងអ្នកត្រូវកំណត់ថា តើពាក្យ ឬ ឃ្លាណាមួយ ដែលអ្នកចង់បង្ហាញនៅក្នុងមាតិកា ហើយបន្ទាប់មកចុចបង្កើតមាតិកា (Table of Content) តែម្តង ។
ជំហានទី ១ ៖ កំណត់ពាក្យ ឬឃ្លាដែលចង់បង្ហាញនៅក្នុងមាតិកា
ក្នុងឯកសារ Select លើចំណងជើងធំ (Major Heading) ដែលចង់បង្ហាញនៅក្នុង Table of Content រួចជ្រើសរើស Heading 1 Style ដែលស្ថិតនៅក្នុង Style box លើ Formatting toolbar ។Microsoft Word 2003
Microsoft Word 2007
អនុវត្តន៍ដូចគ្នានេះ បន្តទៀតប្រសិនបើអ្នកចង់បង្ហាញចំណងជើងធំផ្សេងទៀតនៅក្នុងមាតិកា ។
-បន្ទាប់មក Select លើចំណងជើងធំបន្ទាប់ (Sub-Heading) រួចជ្រើសរើស Heading 2 ដែលស្ថិត នៅ ក្នុង Style box ។
-Select លើចំណងជើងតូច (Sub-Sub Heading) រួចជ្រើសរើស Heading 3 ដែលស្ថិតនៅក្នុង Style box ...។ល។
ជំហានទី ២ ៖ ចុចបង្កើតមាតិកា
ក្នុង Microsoft Word 2003
ចុចលើ Insert Menu , Reference , Index and Table… ចុចលើ Table of Content Tab- Show Page Number : បង្ហាញលេខទំព័រ
- Right align Page Number : បង្ហាញលេខទំព័រនៅខាងស្តាំ
- Show Level : បង្ហាញចំនួនលំដាប់នៃ Table of Content
ក្នុង Microsoft Word 2007
ចុចលើ References tab ហើយចុចលើ Table of Contentsរួចអ្នកអាចជ្រើសរើស Style ដែលមានស្រាប់ ឬចុចលើ Insert Table of Contents... ដើម្បីបង្កើតដោយខ្លួនឯង ។
No comments:
Post a Comment