ការ Backup និង Restore យ៉ាងមានសុវត្ថិភាពជាមួយកម្មវិធី Terabyte Image
Terabyte Image for Windows គឺជាកម្មវិធីដ៏គួរឱ្យទុកចិត្តមួយដែលជួយដោះស្រាយជូនលោកអ្នកបានយ៉ាងល្អក្នុងការ Backup និង Restore ។ម្យ៉ាងទៀតជាមួយកម្មវិធីនេះផ្ដល់ភាពងាយស្រួលដល់លោកអ្នកអាច backup រាល់ទិន្នន័យ និង operating system បានលឿនរហ័ស។ក្រោយពី backup លោកអ្នកថែមទាំងអាចរក្សាទុកដោយផ្ទាល់ជាមួយឧទាហរណ៍ដូចជា external USB, FireWire drives, internal ឬ network drive, សូម្បីតែ CD ឬ DVD ក៏បានផងដែរ។ជាពិសេសស្រួលប្រើ MakeDisk wizard សម្រាប់បង្កើតជា recovery boot disk ។សម្រាប់នៅខាងក្រោមនេះគឺជាការបង្ហាញពីរបៀប backup ដោយប្រើប្រាស់កម្មវិធី Terabyte Image ៖
របៀបប្រើប្រាស់៖
I. ការ Backup១. សម្រាប់កម្មវិធីមួយនេះគឺវាមិនមានអីពិបាកនោះទេដោយគ្រាន់តែលោកអ្នកចុច Next, Next, និង Finish តាមការណែនាំរបស់វាជាការស្រេច។សូមចុចពីរដងទៅលើរូប icon ដែលលោកអ្នកទើបបានដំឡើង។
២. ក្រោយមកលោកអ្នកនឹងទទួលបាននូវ main screen របស់ Terabyte Image យ៉ាងស្រស់ស្អាតដូចខាងក្រោម
៣. បន្ទាប់មកសូមចុចលើប៊ូតុង Settings ដែលជាកន្លែងសម្រាប់លោកអ្នកអាចបើកមើលពីកម្មវិធី Terabyte Image នោះបានយ៉ាងលំអិត រួមទាំងអាចធ្វើការផ្លាស់ប្ដូរទៅតាមការកំណត់របស់លោកអ្នកបានទៀតផង។ក្រោយពីការជ្រើសរើសរួចសូមចុច OK។
៤. សម្រាប់ផ្ទាំងដែលលោតចេញមកនេះគឺតម្រូវឱ្យលោកអ្នកជ្រើសរើសនូវ hard drive ឬ partition ដែលលោកអ្នកចង់ធ្វើការ backup ។ហើយសម្រាប់ប៊ូតុង Information មានតួនាទីមើលពីព័ត៌មានលំអិតនៃ partition ដូចជា (used space, free space, ទំហំដែលត្រូវការ restore មកវិញ -ល-)។ ចំណែកឯប៊ូតុង Compact វិញសម្រាប់បង្រួម partition របស់ file system ជាបន្តសូមចុច Next។
៥. ក្រោយមកសូមជ្រើសរើសនូវទីតាំងណាមួយដើម្បីរក្សាទុកការ backup របស់លោកអ្នកតាមរយៈ CD/DVD, media, external hard drive, network share, virtual drive, -ល- រួចហើយចុច Next។
៦. សម្រាប់ផ្ទាំងរូបនៅខាងក្រោមនេះគឺតម្រូវឱ្យលោកអ្នកដាក់ឈ្មោះ file backup រួចហើយសូមចុច Next។
៧. បន្ទាប់មកទៀតវានឹងលោតចេញនូវផ្ទាំង option backup ដែលអនុញ្ញាតដល់លោកអ្នកអាចធ្វើការកំណត់ទៅលើវាបាន។
៨. ប្រសិនជាលោកអ្នកចង់ backup ដាក់លើឌីស CD/DVD កុំភ្លេចបញ្ចូលឌីសទទេចូលផង។
៩. ជាចុងបញ្ចប់ក្រោយពីលោកអ្នកបានរៀបចំរួចរាល់ហើយនោះសូមចុច Start ដើម្បីឱ្យវាចាប់ផ្ដើមដំណើរ backup ។ហើយសម្រាប់រយៈពេលដំណើររបស់វាយូរឬឆាប់គឺអាស្រ័យលើទំហំ file backup របស់លោកអ្នក។
៩. ជាចុងបញ្ចប់ក្រោយពីលោកអ្នកបានរៀបចំរួចរាល់ហើយនោះសូមចុច Start ដើម្បីឱ្យវាចាប់ផ្ដើមដំណើរ backup ។ហើយសម្រាប់រយៈពេលដំណើររបស់វាយូរឬឆាប់គឺអាស្រ័យលើទំហំ file backup របស់លោកអ្នក។
II. ការ Restore
បន្ទាប់ពីលោកអ្នកបាន backup file តាមការណែនាំខាងលើមក ឥឡូវយើងសូមបង្ហាញពីការពន្លា file backup វិញមក។
១. សូមបើកកម្មវិធី Terabyte Image ម្ដងទៀត រួចហើយជ្រើសរើសយក Restore (Automatic) ហើយចុច Next។
បន្ទាប់ពីលោកអ្នកបាន backup file តាមការណែនាំខាងលើមក ឥឡូវយើងសូមបង្ហាញពីការពន្លា file backup វិញមក។
១. សូមបើកកម្មវិធី Terabyte Image ម្ដងទៀត រួចហើយជ្រើសរើសយក Restore (Automatic) ហើយចុច Next។
២. សូមជ្រើសរើសនូវទីតាំង drive ឬឧបករណ៍ណាមួយដែលលោកអ្នកគិតថាចង់ពន្លាវា បន្ទាប់មកចុច Next។
៣. ឥឡូវនេះស្វែងរកមើលឈ្មោះ file backup ដែលលោកអ្នកចង់ពន្លា សូមមើលរូបខាងក្រោម។
៤. ជាបន្តសូមធ្វើការជ្រើសរើស drive ឬ partition ដើម្បីពន្លាវា បន្ទាប់មកចុច Next។
៥. ភ្លាមនោះវានឹងចេញផ្ទាំងសារសួរថា តើអ្នកចង់បន្តទៀតទេ? សូមរើសយកពាក្យថា NO ។ បន្ទាប់មកទៀតគឺវាតម្រូវឱ្យលោកអ្នកជ្រើសរើសទីកន្លែង partition ដែលចង់ពន្លា។
៦. ក្រោយមកនឹងលោតនូវផ្ទាំងសារមួយទៀតសួរលោកអ្នក សូមបន្តរើសយកពាក្យថា Yes ។ហើយសម្រាប់ផ្ទាំង Option Restore ជាកន្លែងដើម្បីឱ្យលោកអ្នកអាចកំណត់នូវជម្រើសផ្សេងៗបាន។
៧. សូមចុច Start នៅពេលនោះវានឹងចាប់ផ្ដើមពន្លានូវការរៀបចំរបស់លោកអ្នក។
ដូច្នេះឃើញថាសម្រាប់កម្មវិធីមួយមានប្រយោជន៍ណាស់ដែលអាចជួយលោកអ្នកឱ្យចេះពីរបៀបធ្វើទាំង Backup និង Restore បានយ៉ាងល្អ។ហើយម្យ៉ាងទៀតលោកអ្នកអាចស្វែងរកកម្មវិធីនេះបានដែលមាននៅក្នុង CD-104 របស់ទស្សនាវដ្ដី CM៕
No comments:
Post a Comment