របៀបដំឡើង Windows XP រយៈពេលត្រឹមតែ 10 នាទី
អ្នកទាំងអស់គ្នាបានដឹងរួចមកហើយថាការដំឡើង Windows XP វា ពិតត្រូវចំនាយពេលយូរណាស់។ ដូច្នេះដើម្បីកាត់បន្ថយនូវការរង់ចាំរបស់យើងទាំងអស់គ្នា យើងខ្ញុំបានខិតខំស្រាវជ្រាវរកវិធីសាស្ត្រមួយដែលអាចឱ្យយើងធ្វើ ការដំឡើង Windows XP ត្រឹមតែ 10 នាទីប៉ុណ្ណោះ។ សូមមើលតាមការណែនាំខាងក្រោម៖មុនដំបូងយើងត្រូវធ្វើតាមវិធីធម្មតាសិន រហូតដល់ការ Format Partition។
បន្ទាប់ពី Format Partition ហើយវានឹង Restart ម៉ាស៊ីន រួចវានឹងដើរ ដល់ផ្ទាំងដូចខាងក្រោម៖
ពេលដែលឃើញផ្ទាំងនេះយើងត្រូវចុច Shift+F10 បន្ទាប់មកវានឹងលោតចេញមកនូវផ្ទាំង Command Prompt រួចយើងត្រូវវាយពាក្យtaskmgr នៅក្នុងនោះ ។
នោះវានឹងចេញនូវផ្ទាំង Task Manager យើងត្រូវចុចលើ Tab Process បន្ទាប់មក Right Click លើពាក្យ Setup រួចជ្រើសរើសយកពាក្យSet Priorityរួចចុចពាក្យ High or Above Normal។
ការធ្វើរបស់យើងបានជោគជ័យ បន្ទាប់មកគឺយើងគ្រាន់តែរង់ចាំ 10 នាទី ជាការស្រេច៕
No comments:
Post a Comment