សូមស្វាគមន៍ ការចូលមកកាន់វែបសាយរបស់យើងខ្ញុំ យើងខ្ញុំចាំទទួលការរិះគន់របស់លោកអ្នក តាមរយៈទូរស័ព្ទលេខៈ ០១២ ៥២២ ០៥៥/០៧៧ ៧៧ ២៦ ៤៧/០៩១ ៨៥ ៦៦៦ ៩៨

Sunday, December 16, 2012

ការ​បង្កើត Web Site ជាមួយ Drupal

 Drupal គឺជា​ប្រភេទ​នៃ open source content management platform ដែល​អនុញ្ញាត​ឲ្យ​យើងអាច​រៀបចំ​, គ្រប់គ្រង និង ប្រើ​ប្រាស់​សម្រាប់​បង្កើត web site បាន​ដែល​មានសោភ័ណភាព និងដោយ​ងាយស្រួល ។ យើងអាច​ទាញយក package របស់វាមក​ប្រើ​ប្រាស់​ដោយសេរី ហើយ​បច្ចុប្បន្ន​មានអ្នក​ប្រើ​ប្រាស់​ទៅលើ Drupal នេះចំនួន ៨៩៥,៥២២ នាក់ ក្នុង​បណ្តា​ប្រទេស​ចំនួន ២២៨ ។ ដោយឃើញថាវាមានភាព​ងាយស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​ក៏​ដូចជា​កំណើន​នៃការ​ប្រើ​បា្រស់មានការកើនឡើង យើង​ក៏​បានលើកយក​នូវ​ការ​បង្កើត​នូវ web site ដោយ​ប្រើ​ប្រាស់ Drupal 7.15 ដែល​ជា​ជំនាន់​ចុងក្រោយ​របស់របស់ Drupal ដែល​បានដាក់​ឲ្យ​ប្រើ​ប្រាស់​នា​ថ្ងៃ​ទី ០១ សីហា ២០១២ ថ្មីៗ​នេះមក​ធ្វើការ​បង្ហាញ ។ ចំពោះ​ជំនាន់​ថ្មីនេះ​ផងដែរ វាបាន​រៀបចំ​នូវ​មាតិកា និងកែ​សម្រួល​នូវ​សោភ័ណភាព​ឲ្យ​កាន់តែមានភាពស្រស់​ស្អាត​និង​ងាយស្រួល​ប្រើ ។

 
I. ការ​ដំឡើង Drupal
ដើម្បី​ធ្វើការ​ដំឡើង Drupal ទាមទារ​ឲ្យ​យើងមាន​នូវ package Drupal ជាមុនសិន ដែល Package Drupal 7.15 នេះយើងអាច​ធ្វើការ copy ចេញពី CD ANT លេខ៤៣ ឬ​ក៏​អាច​ធ្វើការ download ដោយ​ផ្ទាល់​ពី website Drupal (http://drupal.org/project /drupal) ទៅដាក់នៅ​ក្នុង folder root នៃ web server របស់យើង ដែល​នៅ​ក្នុង​នេះយើងលើកយក WampServer 2.2 មកអនុវត្តន៍ការ​ដំឡើង ។
ករណីម៉ាស៊ីនរបស់យើង​មិនទាន់​មាន WampServer យើងអាច​ធ្វើការ download ពី website (http://www.wampserver.com/en/) ដើម្បី​ដំឡើង​ឯវិធីនៃការ​ដំឡើង​និង configure គឺអាចមើលនៅ​ក្នុង​ទស្សនាវដ្ដី ANT លេខ៣៦ រឺនៅ​ក្នុង​គេហទំព័ររបស់​ទស្សនាវដ្ដី ANT (http://www.antkh.com/tech/1505)
 + ចូល​ទៅកាន់ folder root (C:\wamp\www) ហើយ​ធ្វើការ extract

+ចូល​ទៅកាន់ home page របស់ WampServer ដោយវាយhttp://localhost:6060 (ដែល 6060 គឺជាលេខ port របស់ WampServer ដែល​យើងបាន configureក្រោយការ​ដំឡើង​)

+ បង្កើត​នូវ database ដោយចុច​ទៅលើ​ពាក្យ database រួចបំពេញ​ឈ្មោះ database ហើយចុចលើពាក្យ Create

+ ចូល​ទៅកាន់ home page របស់ WampServer ម្ដងទៀតហើយចុច​ទៅលើ folder
Drupal-7.15

+ ផ្ទាំង​ខាងក្រោម​បង្ហាញ​ពីការ​ជ្រើសរើស profile ដែល​យើងចង់​ដំឡើង​
- Standard (default) វានឹង​បើក​ឲ្យ​មាន​នូវ module ជា​ច្រើន​ឲ្យ​យើងស្រាប់
- Minimal profile វានឹង​បើក​ឲ្យ​មាន​នូវ module ខ្លះ​ៗ តែយើងអាចចូលទៅ​បន្ថែម​នៅពេល​ក្រោយ
សូម​ធ្វើការ​ជ្រើសរើស​រួចចុច Save and continue

+ វានឹង​បង្ហាញ​ផ្ទាំង​ជ្រើសរើស​ភាសា
- English ធ្វើការ​ដំឡើង​ដោយ​ប្រើ​ប្រាស់​ភាសារអង់គ្លេស
- learn how to install Drupal in other languages​សម្រាប់​បន្ថែម​ភាសា​ផ្សេងទៀត ដែល Drupal ក៏​អាច​ឲ្យ​យើង​ដំឡើង​ជាភាសារ​ខ្មែរ​ផងដែរ​
- ​ជ្រើសរើស​ចុច Save and continue

​វានឹង​បង្ហាញ​ផ្ទាំង​សម្រាប់​ភ្ជាប់​នឹង configure database
- Database type: សម្រាប់​ជ្រើសរើស​ប្រភេទ Database
- Database name: សម្រាប់​ឲ្យ​យើងបំពេញ​ឈ្មោះ Database
- Database username: សម្រាប់​ឲ្យ​យើងបំពេញ​ឈ្មោះ​អ្នក​ប្រើ​ប្រាស់ database
- Database password: សម្រាប់​ឲ្យ​យើងបំពេញលេខ​សម្ងាត់​របស់អ្នក​ប្រើ​ប្រាស់​
- ចំពោះ ADVANCED OPTION អាច​ឲ្យ​យើង​បន្ថែម​ទៅលើ​បុព្វបទរបស់តារាងជាដើម ។ ឧៈ tbl_tablename
រួចចុច Save and continue

​ខាងក្រោម​បង្ហាញ​ពី​ដំណើរ​ការនៃការ​ដំឡើង​

​បន្ទាប់មក​វានឹង​បង្ហាញ​ផ្ទាំង Configure site
- Site name បំពេញ​ឈ្មោះ Website
- Site e-mail addreass E-mail នៃ Website

បំពេញ​ឈ្មោះ​, Email និង លេខ​សម្ងាត់​របស់អ្នក​ប្រើ​ប្រាស់​ (admin page)

​ជ្រើសរើស​ ​ប្រទេស​ កាលបរិច្ឆេទ និង ​ម៉ោង​

- Tick ពីមុខ Check for update automatically ដើម្បី​ឲ្យ​រកមើល​នូវ​ការ update ថ្មីៗ របស់វា
- Tick ពីមុខ Receive e-mail notification ដើម្បី​ទទួលបាន​នូវ e-mail បញ្ជាក់​ផ្សេងៗ​
- ចុច Save and continue

​វានឹង​បង្ហាញ​ផ្ទាំង​ខាងក្រោម​ដែល​ដែល​បញ្ជាក់​ថាការ​ដំឡើង​ទទួលបានជោគជ័យ

​ខាងក្រោម​បង្ហាញ​ពី interface នៃ Web site ដែល​បាន​បង្កើត​
- Interface របស់ Client site

Interface របស់ Admin site

II. ​ក្រឡេក​មើល​ផ្នែក​ខ្លះ​ៗ​ដែល​មាននៅ​ក្នុង Back-end របស់ Drupal 
- Dashboard: សម្រាប់ កែប្រែ រូបរាងទៅ​ឲ្យ Web site ដែល​យើង​បង្កើត ។

- Content: សម្រាប់ដាក់ខ្លឹមសារ​នៅលើ Web site របស់យើង ។

- Structure: សម្រាប់​គ្រប់គ្រង​ទៅលើ content, បន្ថែម menu …

- Appearance:អាច​ឲ្យ​យើង​ធ្វើការ ប្តូរ​ទៅលើ THEMES ឬ ដំឡើង THEMES បន្ថែម​

- People:សម្រាប់​គ្រប់គ្រង​ទៅលើ User និង កំណត់ permission

- Modules:សម្រាប់​បន្ថែម​ការងារ​ទៅ​ឲ្យ Web site របស់យើង ឬ​ក៏ ដំឡើង Module បន្ថែម​

Configuration:សម្រាប់ configure ទៅលើ​ព័ត៌មាន​នៃ Web site

Report:​បង្ហាញ​ពី​របាយការណ៍​ផ្សេងៗ​ដែល​ទាក់ទងទៅនឹងស្ថានភាពនៃ​ដំណើរការ​របស់ site, ទាក់ទងនឹង error ផ្សេងៗ​, top search, បង្ហាញ​ពីការ log ចូល​ប្រើ​ប្រាស់ ក៏​ដូចជា​ផ្ដល់​នូវ​របាយការណ៍​ទាក់ទងនឹង​ការ update ផងដែរ ។

- Help: ជាជំនួយ​ក្នុង​ការ​ប្រើ​ប្រាស់​បង្កើត Web site ។

No comments:

Post a Comment