វិធីដំឡើង Windows 8 Pro តាម Flash ដោយពុំចាំបាច់ Format
នៅក្នុងគន្លឹះនេះ ខ្ញុំនឹងបង្ហាញមិត្តអ្នកអានទាំងអស់គ្នាអំពីវិធីដំឡើង Windows 8 Pro ដែលជាប្រព័ន្ធប្រតិបត្តិការចុងក្រោយបង្អស់របស់ក្រុមហ៊ុន Microsoft ដល់អ្នកទាំងអស់គ្នា។ ដូចនេះលោកអ្នកពុំចាំបាច់ ធ្វើការ Format Flash ដើម្បីធ្វើ Boot Windows 8 នោះឡើយ។ លោកអ្នកអាចអនុវត្តជាមួយយើងដូចខាងក្រោម៖១. ដំបូងលោកអ្នកត្រូវទាញយកកម្មវិធីសម្រាប់ Boot Windows 8 ជាមុនសិន ដែលមានឈ្មោះថា Yumi សូមចូលទៅកាន់គេហទំព័រនេះដើម្បីទាញយក http://www.pendrivelinux.com/yumi-multiboot-usb-creator/ ។
២. នៅពេលដែលអ្នកបានទាញយករួច សូមចុចបើកកម្មវិធី Yumi នេះរួចចុច I Agree ។
៣. បន្ទាប់មកសូមចុចជ្រើសរើសយក Drive របស់ Flash អ្នក ដោយជ្រើសរើសក្នុង Step 1 បន្ទាប់មកទៀត សូម Scroll ចុះក្រោមហើយជ្រើសរើសយកពាក្យ Windows Vista/7/8 Installer ។
៤. អ្នកត្រូវចុចក្នុង Browse ដើម្បីចូលទៅរកទីតាំងរបស់ Windows 8 ដែលជា File ISO បន្ទាប់មកចុច Create ។
៥. នៅពេលដែលអ្នកបានចុចលើ Create រួចវានឹងបង្ហាញផ្ទាំងមួយចេញមក សូមចុចលើ Yes ដើម្បីបន្តការដំឡើង។
៦. នៅពេលនេះ Windows 8 របស់អ្នកកំពុងដំណើរសម្រាប់ Boot ជាមួយ Flash ។ អ្នកត្រូវរង់ចាំរហូតដល់វាដំណើរការចប់។
៧. នៅពេលដែលវាបានបញ្ចប់ដំណើរការធ្វើ Boot រួច នោះអ្នកនឹងអាចចាប់ផ្ដើមធ្វើការ Boot កុំព្យូទ័រអ្នក ដើម្បីដំឡើងដាក់ Windows 8 បានដោយងាយ ដោយពុំចាំបាច់ Format Flash នោះឡើយ៕
ដកស្រង់ចេញពីគេហទំព័រៈ cm.com.kh
No comments:
Post a Comment