ភ្លេចចែករំលែក វីឌីអូចម្រៀង និងរូបភាព
Plex ជាកម្មវិធីមួយដែលអាចឲ្យលោកអ្នកផ្សព្វផ្សាយ ចែករំលែក និង ចាក់ស្ដាប់ ឬ បើកមើល វីឌីអូចម្រៀង និង រូបភាពទៅកាន់ឧបករណ៍ផ្សេងៗដូចជាកុំព្យូទ័រ,Smartphone, Tablet PC, ទូរទស្សន៍ និង ឧបករណ៍ដទៃទៀតដូចជា Apple TV (ត្រូវ Jailbreak ជាមុនសិន) និង Roku ទាំងនៅក្នុងបណ្ដាញ Network ក្នុងផ្ទះ និង World WideNetwork ។
Plex ត្រូវបានចែកចេញជាបីប្រភេទគឺ Plex Media Server, Plex Media Center និង myPlex ។
Plex Media Server
ជាប្រភេទ Plex សម្រាប់គ្រប់គ្រង libraries ផ្សេងដូចជា វីឌីអូ ចម្រៀង និង រូបភាព ព្រមទាំងជាអ្នកផ្សព្វផ្សាយទៅកាន់ Plex Media Center ។
ដើម្បីលោកអ្នកអាចធ្វើការងារនេះបានគឺចាំបាច់ត្រូវដំឡើងកម្មវិធី Plex ប្រភេទ Media Server ទៅកាន់ PC ឬ Mac ជាមុនសិន (កម្មវិធីនេះមាននៅក្នុង CD ច្បាប់ទី៤២ ចេញផ្សាយប្រចាំខែកញ្ញា ឆ្នាំ២០១២) ។
ព័ត៌មានបន្ថែមនៃតម្រូវការដំឡើង Plex Media Server សម្រាប់ PC សូមចូលទៅកាន់ http://www.plexapp.com/download/win-download-new.php
ព័ត៌មានបន្ថែមនៃតម្រូវការដំឡើង Plex Media Server សមា្រប់ Mac សូមចូលទៅកាន់ http://www.plexapp.com/download/mac-download-new.php
ក្រោយពីដំឡើងកម្មវិធីនេះចប់យើងនឹងបានឃើញ Plex Media Server icon លេចចេញក្នុង Taskbar ។ ចុច mouse ខាងស្ដាំ ដើម្បីចូលទៅកាន់ Media Manager សម្រាប់គ្រប់គ្រងការផ្សព្វផ្សាយ វីឌីអូ ចម្រៀង និង រូបភាព ទៅកាន់កុំព្យូទ័រ,Smartphone, Tablet PC, ទូរទស្សន៍ និង ឧបករណ៍ដទៃទៀតដូចជា Apple TV (ត្រូវ Jailbreak ជាមុនសិន) និង Roku ។
នេះជាការចូលទៅកាន់ Media Manager របស់ Plex Media Server ក្នុង Chrome browser ។
យើងអាចបញ្ចូល វីឌីអូ ចម្រៀង ឬ រូបភាព ទៅកាន់ library ដោយគ្រាន់តែចុចទៅលើប្រភេទនៃ Media នីមួយៗ
ក្នុងផ្នែក ADD MEDIA TO YOUR LIBRARY រួចជ្រើសរើសទីតាំងរបស់ វីឌីអូ ចម្រៀង ឬ រូបភាពដែលចង់ផ្សព្វផ្សាយ រួចចុច Add Section ។
Plex Media Center
ជាប្រភេទ Plex សម្រាប់ចាក់ស្ដាប់ចម្រៀង ឬ បើកមើលវីឌីអូ រូបភាព ដែលបានផ្សាយចេញពី Plex Media Server ។
យើងអាចដំឡើង Plex Media Center ទាំងក្នុង PC, Mac, Smartphone, Tablet PC, ទូរទស្សន៍ និង ឧបករណ៍ដទៃទៀតដូចជា Apple TV (ត្រូវ Jailbreak ជាមុនសិន) និង Roku ។
កំណត់សំគាល់
សម្រាប់ទូរទស្សន៍ដែលជាប្រភេទ Internet TV ឬ Smart TV ដែលមិនមានលទ្ធភាពប្រើប្រាស់ Plex Media Center គឺអាចប្រើប្រាស់ DLNA (Digital Living Network Alliance) ក្នុងការទាញយក contents ដែលបានផ្សាយចេញពី Plex Media Server បានផងដែរ ។ ដោយយោងទៅតាមលទ្ធភាពនេះយើងក៏អាចបើកមើល ឬស្តាប់ ចម្រៀង រូបភាព និង វីឌីអូ ពី Plex Media Server ក្នុង PS3 ឬ Xbox និង ឧបករណ៍ដទៃទៀតដែលមាន DLNA certified ក្នុងនោះ ។
នៅក្នុងការលើកពីការប្រើប្រាស់ Plex Media Center ទស្សនាវដ្ដីអាន-ANT សូមលើកយក Plex Media Center ប្រភេទ Mobile ដំឡើងក្នុង iOS 5.1.1 បង្ហាញដូចខាងក្រោម ៖
ដើម្បីបានកម្មវិធី Plex ដំឡើងក្នុង iPad ឬ iPhone សូមចូលទៅកាន់ App Store រួចវាយពាក្យ Plex ក្នុងប្រអប់ Search បន្ទាប់មកជ្រើសរើសពាក្យ Plex, inc.
ជ្រើសរើស Plex សម្រាប់ install
ពេលដំណើរការកម្មវិធីនេះដំបូងផុតគឺត្រូវចូល Settings ដើម្បីកំណត់ឈ្មោះ Server ដែលបានដំឡើង Plex Media Server និង user name ដែលបាន register ក្នុង myPlex (បើសិនជាមាន) ការធ្វើបែបនេះ ដើម្បីឲ្យ Plex Media Center អាចទទួលបានវីឌីអូ ចម្រៀង និង រូបថត ដែលបានផ្សាយចេញ Plex Media Server ឬក៏ myPlex ។
បន្ទាប់ពីបានកំណត់ក្នុង Settings រួចហើយយើងអាចបើកមើល ឬស្ដាប់ ចម្រៀង វីឌីអូ និង រូបភាព បានត្រូវចុចទៅលើ Browse icon ដែលស្ថិតនៅផ្នែកខាងក្រោមនៃកម្មវិធីនេះ ។
myPlex គឺជាលក្ខណៈពិសេសមួយរបស់កម្មវិធី Plex ដែលអាចឲ្យយើងបញ្ចូលនូវវីឌីអូ ចម្រៀង ពី browser ទៅកាន់ Plex Media Center ។ ដើម្បីប្រើប្រាស់ myPlex តម្រូវឲ្យយើងធ្វើការចុះឈ្មោះជាមុនសិន ។ ដើម្បីបង្កើតគណនី myPlex ត្រូវចូលទៅកាន់ https://my.plexapp.com/ រួចចុច Join myPlex
បន្ទាប់មកធ្វើទៅតាមការណែនាំរបស់កម្មវិធីនេះ ។
ក្រោយពី register ចប់យើងអាច Sign In ទៅកាន់ myPlex ដើម្បីថតចម្លង email address ដែល Plex បានបង្កើតបញ្ចូលទៅកាន់ book address នៃ iPhone ,iPad ឬក៏ឧបករណ៍ផ្សេងៗរបស់យើង ។ យើងក៏អាច bookmark address នេះទៅកាន់ bookmarkbar របស់ browser ដោយគ្រាន់តែចាប់អូស Plex it button ទៅកាន់ toolbar របស់ browser តែប៉ុណ្ណោះ ។
ពេលណាដែលយើងមើលវីឌីអូ ឬស្ដាប់ចម្រៀងពី YouTube ឬក៏គេហទំព័រផ្សេងទៀតយើងអាចបញ្ចូលវីឌីអូ ឬចម្រៀងនោះទៅកាន់ myPlex ដោយគ្រាន់តែចុច Plex it ពី bookmark bar ឬក៏ send ទៅកាន់ address ដែលបានកត់ត្រាទុកក្នុង book address ។ ក្រោយពីនោះយើងអាចមើលវីឌីអូស្ដាប់ចម្រៀង ទាំងនោះឡើងវិញក្នុង Plex Media Center ថ្ងៃណាមួយក៏បាន ។
No comments:
Post a Comment